3. រីឯយើងវិញក៏ដូច្នេះដែរ ពេលយើងនៅជាទារកនៅឡើយ យើងបានជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយនេះ
4. លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកប្រសូតពីស្រ្តីម្នាក់ គឺឲ្យប្រសូតនៅក្រោមគម្ពីរវិន័យ
5. ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមគម្ពីរវិន័យឲ្យរួច និងដើម្បីឲ្យយើងបានទទួលឋានៈជាកូន
6. ហើយដោយព្រោះអ្នករាល់គ្នាជាកូន នោះព្រះជាម្ចាស់បញ្ជូនវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកគង់នៅក្នុងចិត្តយើង គឺវិញ្ញាណនេះហើយដែលបន្លឺសំឡេងថា អ័ប្បា! ព្រះវរបិតាអើយ!
7. ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ ប៉ុន្តែជាកូនវិញ ហើយបើអ្នករាល់គ្នាជាកូន អ្នករាល់គ្នាក៏ជាអ្នកស្នងមរតកដោយសារព្រះជាម្ចាស់ដែរ។
8. កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះជាម្ចាស់នៅឡើយ អ្នករាល់គ្នាបានបម្រើព្រះទាំងឡាយដែលមិនមែនជាព្រះដ៏ពិត
9. ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ហើយ តែស៊ូនិយាយថាព្រះជាម្ចាស់បានស្គាល់អ្នករាល់គ្នាវិញ ហេតុអ្វីបានជាអ្នករាល់គ្នាត្រលប់ទៅឯគោលការណ៍បឋមដ៏ទន់ខ្សោយ និងគ្មានតម្លៃម្តងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់បម្រើអ្វីៗទាំងនោះសាថ្មីទៀតឬ?