គម្ពីរសញ្ញាថ្មី

កាឡាទី 4:27-31 Khmer Christian Bible (KCB)

27. ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ ឱ​ស្រ្តី​អារ​ដែល​មិន​បង្កើត​កូន​អើយ!​ ចូរ​អរ​សប្បាយ​ឡើង​ ឱ​ស្ដ្រី​ដែល​មិន​ស្គាល់​ការ​ឈឺ​ចាប់​នៅពេល​សម្រាល​កូន​អើយ!​ ចូរ​បន្លឺ​សំឡេង​ ហើយ​ស្រែក​ចុះ​ ព្រោះ​កូន​របស់​ស្ត្រី​ឯកោ​មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្តី​ទៅ​ទៀត។​

28. បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា​ដូច​លោក​អ៊ីសាក​ដែរ​

29. ប៉ុន្តែ​ពេល​នោះ​កូន​ដែល​កើត​តាម​សាច់ឈាម​បាន​បៀតបៀន​កូន​ដែល​កើត​តាម​ព្រះវិញ្ញាណ​ជា​យ៉ាង​ណា​ ឥឡូវ​នេះ​ក៏​យ៉ាង​នោះ​ដែរ​

30. តើ​បទ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្តេច​ គឺ​ចែង​ថា៖​ «ចូរ​ដេញ​ស្ត្រី​ជា​អ្នក​បម្រើ​ និង​កូន​ប្រុស​របស់​នាង​ចេញ​ទៅ​ ដ្បិត​កូន​ប្រុស​របស់​ស្ត្រី​ជា​អ្នក​បម្រើ​មិន​ត្រូវ​ទទួល​មរតក​ជាមួយ​កូន​ប្រុស​របស់​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​ឡើយ»​

31. ដូច្នេះ​ បងប្អូន​អើយ!​ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​ទេ​ គឺ​ជា​កូន​របស់​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​វិញ។​

សូមអានជំពូកពេញលេញ កាឡាទី 4