គម្ពីរសញ្ញាថ្មី

កាឡាទី 4:23-26 Khmer Christian Bible (KCB)

23. ប៉ុន្ដែ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​បាន​កើត​តាម​សាច់ឈាម​ រីឯ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​បាន​កើត​តាម​សេចក្ដី​សន្យា។​

24. នេះ​ជា​ការ​ប្រៀបធៀប​ គឺ​ស្រ្តី​ទាំង​ពីរ​នាក់​នេះ​ជា​កិច្ច​ព្រមព្រៀង​ពីរ​ មួយ​មក​ពី​ភ្នំ​ស៊ីណាយ​ដែល​បាន​បង្កើត​កូន​សម្រាប់​ភាព​ជា​បាវបម្រើ‍​ នោះ​ជា​នាង​ហាការ។​

25. នាង​ហាការ​ជា​ភ្នំ​ស៊ីណាយ​នៅ​ស្រុក​អារ៉ាប់​ ក៏​ដូច​ជា​ក្រុង​យេរូសាឡិម​នា​សព្វ​ថ្ងៃ​នេះ​ដែរ​ ព្រោះ​នាង​ត្រូវ​នៅ​ជា​បាវបម្រើ​ជាមួយ​កូន​ចៅ​របស់​នាង​

26. តែ​ក្រុង​យេរូសាឡិម​ដែល​នៅ​ស្ថាន​លើ​វិញ​ គឺ​ជា​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​ ដែល​ជា​ម្តាយ​របស់​យើង។​

សូមអានជំពូកពេញលេញ កាឡាទី 4