គម្ពីរសញ្ញាថ្មី

កាឡាទី 4:1-7 Khmer Christian Bible (KCB)

1. ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ កាល​ណា​អ្នក​ស្នង​មរតក​នៅ​ក្មេង​នៅ​ឡើយ​ នោះ​មិន​ខុស​ពី​បាវបម្រើ​ទេ​ ទោះបី​គាត់​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់​ក៏​ដោយ​

2. ប៉ុន្ដែ​គាត់​ត្រូវ​ស្ថិត​នៅ​ក្រោម​មេការ​ និង​អ្នក​មើល​ការ​ខុសត្រូវ​រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់​ទុក​

3. រីឯ​យើង​វិញ​ក៏​ដូច្នេះ​ដែរ​ ពេល​យើង​នៅ​ជា​ទារក​នៅ​ឡើយ​ យើង​បាន​ជាប់​នៅ​ក្រោម​គោលការណ៍​បឋម​របស់​លោកិយ​នេះ​

4. លុះ​ដល់​ពេល​កំណត់​ហើយ​ ព្រះជាម្ចាស់​ក៏​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ប្រសូត​ពី​ស្រ្តី​ម្នាក់​ គឺ​ឲ្យ​ប្រសូត​នៅ​ក្រោម​គម្ពីរ​វិន័យ

5. ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​គម្ពីរ​វិន័យ​ឲ្យ​រួច​ និង​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ឋានៈ​ជា​កូន​

6. ហើយ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ជា​កូន​ នោះ​ព្រះជាម្ចាស់​បញ្ជូន​វិញ្ញាណ​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​គង់​នៅ​ក្នុង​ចិត្ត​យើង​ គឺ​វិញ្ញាណ​នេះ​ហើយ​ដែល​បន្លឺ​សំឡេង​ថា​ អ័ប្បា!​ ព្រះវរបិតា​អើយ!​

7. ដូច្នេះ​ អ្នក​រាល់គ្នា​មិន​មែន​ជា​បាវបម្រើ​ទៀត​ទេ​ ប៉ុន្តែ​ជា​កូន​វិញ​ ហើយ​បើ​អ្នក​រាល់គ្នា​ជា​កូន​ អ្នក​រាល់គ្នា​ក៏​ជា​អ្នក​ស្នង​មរតក​ដោយសារ​ព្រះជាម្ចាស់​ដែរ។​

សូមអានជំពូកពេញលេញ កាឡាទី 4