គម្ពីរសញ្ញាថ្មី

កាឡាទី 3:1-5 Khmer Christian Bible (KCB)

1. ឱ​ពួកអ្នក​ស្រុក​កាឡាទី​ដ៏​ល្ងង់​អើយ!​ តើ​អ្នកណា‍​ដាក់​អំពើ​លើ​អ្នក​រាល់គ្នា​ឬ?​ នៅ​ចំពោះ​ភ្នែក​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​បាន​ទទួល​ការ​ពិពណ៌នា​យ៉ាង​ច្បាស់​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ហើយ​

2. ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​សេចក្ដី​នេះ​ពី​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​ តើ​អ្នក​រាល់គ្នា​ទទួល​ព្រះវិញ្ញាណ​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ ឬ​ដោយ‍សារ​ការ​ស្ដាប់​ទាំង​មាន​ជំនឿ?​

3. ម្ដេច​អ្នក​រាល់គ្នា​ល្ងង់​ម្ល៉េះ?​ អ្នក​រាល់គ្នា​បាន​ចាប់​ផ្ដើម​ដោយ​វិញ្ញាណ​ តើ​ឥឡូវ​នេះ​បញ្ចប់​ដោយ​សាច់ឈាម​ឬ‍?​

4. តើ​អ្នក​រាល់គ្នា​រងទុក្ខ​ច្រើន​ដល់​ម្ល៉េះ​ដោយ​ឥត​ប្រយោជន៍​ឬ?​ ប្រហែល​ជា​ឥត​ប្រយោជន៍​មែន​ទេ​ដឹង។​

5. ដូច្នេះ​ ដែល​ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណ​ដល់​អ្នក​រាល់គ្នា​ ព្រមទាំង​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ ឬ​ដោយ‍សារ​ការ​ស្ដាប់​ទាំង​មាន​ជំនឿ?​

សូមអានជំពូកពេញលេញ កាឡាទី 3