គម្ពីរសញ្ញាថ្មី

កាឡាទី 1:17-24 Khmer Christian Bible (KCB)

17. ហើយ​ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួកអ្នក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ​ គឺ​ខ្ញុំ​បាន​ចេញ​ទៅ​ស្រុក​អារ៉ាប់​ ហើយ​ត្រលប់​មក​ឯ​ក្រុង​ដាម៉ាស់​វិញ។​

18. បី​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ស្គាល់​លោក​កេផាស​ ហើយ​បាន​ស្នាក់​នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​

19. ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ជួប​ពួក​សាវក​ឯ​ទៀត​ទេ​ លើក​លែង​តែ​លោក​យ៉ាកុប​ជា​ប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។​

20. សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​នេះ​ មើល៍​ នៅ​ចំពោះ​ព្រះជាម្ចាស់​ ខ្ញុំ​មិន​កុហក​ទេ។​

21. ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​ឯ​តំបន់​ទាំងឡាយ​នៅ​ក្នុង​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា‍​

22. តែ​ក្រុមជំនុំ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដែល​នៅ​ស្រុក​យូដា​មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ឡើយ​

23. គេ​គ្រាន់តែ​ឮ​ថា​ ម្នាក់​ដែល​បាន​បៀតបៀន​យើង​ពី​មុន​ ឥឡូវ​នេះ​ កំពុង​ប្រកាស​អំពី​ជំនឿ​ដែល​គាត់​បំផ្លាញ​ពី​មុន​នោះ​វិញ​

24. ហើយ​ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​ខ្ញុំ។​

សូមអានជំពូកពេញលេញ កាឡាទី 1