16. បើកសំដែងឲ្យខ្ញុំបានឃើញព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អអំពីព្រះរាជបុត្រានោះនៅក្នុងចំណោមសាសន៍ដទៃ ហើយភ្លាមនោះ ខ្ញុំមិនបានប្រឹក្សាជាមួយមនុស្សណាឡើយ
17. ហើយក៏មិនបានឡើងទៅឯពួកអ្នកដែលជាសាវកមុនខ្ញុំនៅក្រុងយេរូសាឡិមដែរ គឺខ្ញុំបានចេញទៅស្រុកអារ៉ាប់ ហើយត្រលប់មកឯក្រុងដាម៉ាស់វិញ។
18. បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិម ដើម្បីស្គាល់លោកកេផាស ហើយបានស្នាក់នៅជាមួយគាត់ដប់ប្រាំថ្ងៃ
19. ប៉ុន្ដែខ្ញុំមិនបានជួបពួកសាវកឯទៀតទេ លើកលែងតែលោកយ៉ាកុបជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
20. សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល៍ នៅចំពោះព្រះជាម្ចាស់ ខ្ញុំមិនកុហកទេ។
21. ក្រោយមក ខ្ញុំបានទៅឯតំបន់ទាំងឡាយនៅក្នុងស្រុកស៊ីរី និងស្រុកគីលីគា
22. តែក្រុមជំនុំនៅក្នុងព្រះគ្រិស្ដដែលនៅស្រុកយូដាមិនបានស្គាល់មុខខ្ញុំឡើយ
23. គេគ្រាន់តែឮថា ម្នាក់ដែលបានបៀតបៀនយើងពីមុន ឥឡូវនេះ កំពុងប្រកាសអំពីជំនឿដែលគាត់បំផ្លាញពីមុននោះវិញ