គម្ពីរសញ្ញាថ្មី

កាឡាទី 1:1-7 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ ជា​សាវក​ដែល​មិន​មែន​មក​ពី​មនុស្ស​ ឬ​តាមរយៈ​មនុស្ស​ឡើយ​ គឺ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ត​ និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​

2. ព្រមទាំង​បងប្អូន​ទាំង​អស់​ដែល​នៅ​ជាមួយ​ខ្ញុំ​ ជូន​ចំពោះ​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​កាឡាទី‍។​

3. សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា​

4. គឺ​ព្រះយេស៊ូ​គ្រិស្ដ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​បាប​របស់​យើង​ ដើម្បី​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​លោកិយ​ដ៏​អាក្រក់​នា​បច្ចុប្បន្ន​ ស្រប​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះវរបិតា​របស់​យើង​

5. សូម​ឲ្យ​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​

6. ខ្ញុំ​ឆ្ងល់​ណាស់​ ដែល​អ្នក​រាល់គ្នា​បែរ​ចេញ​យ៉ាង​ឆាប់​រហ័ស​ពី​ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​ព្រះគុណ​របស់​ព្រះគ្រិស្ដ​ដូច្នេះ​ ហើយ​ទៅ​ឯ‍​ដំណឹង​ល្អ​ផ្សេង​ទៀត​

7. ដែល​មិន​មែន​ជា​ដំណឹង​ល្អ​មួយ​ទៀត​នោះ​ទេ​ គឺ​គ្រាន់តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ។​

សូមអានជំពូកពេញលេញ កាឡាទី 1