1. ខ្ញុំប៉ូល ជាសាវកដែលមិនមែនមកពីមនុស្ស ឬតាមរយៈមនុស្សឡើយ គឺតាមរយៈព្រះយេស៊ូគ្រិស្ត និងព្រះជាម្ចាស់ជាព្រះវរបិតា ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ
2. ព្រមទាំងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ ជូនចំពោះក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។
3. សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា
4. គឺព្រះយេស៊ូគ្រិស្ដបានប្រគល់អង្គទ្រង់សម្រាប់បាបរបស់យើង ដើម្បីសង្គ្រោះយើងឲ្យរួចពីលោកិយដ៏អាក្រក់នាបច្ចុប្បន្ន ស្របតាមបំណងរបស់ព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់យើង
5. សូមឲ្យព្រះអង្គប្រកបដោយសិរីរុងរឿងរហូតអស់កល្បជានិច្ច អាម៉ែន។