12. ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្ដីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន
13. ហើយដោយគេឃើញភស្តុតាងពីការជំនួយនេះ នោះគេសរសើរដំកើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសំដែងច្បាស់ថា ខ្លួនជាអ្នកចុះចូលតាមដំណឹងល្អនៃព្រះគ្រីស្ទពិត ហើយដោយព្រោះការសទ្ធាដែលអ្នករាល់គ្នាផ្ញើទៅគេ នឹងមនុស្សទាំងអស់ផង
14. គេក៏អធិស្ឋានឲ្យអ្នករាល់គ្នា ដោយស្រឡាញ់ជាខ្លាំង ដោយព្រោះព្រះគុណនៃព្រះដ៏លើសលប់ ដែលសណ្ឋិតលើអ្នករាល់គ្នា
15. អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន។