3. ហើយខ្ញុំបានសរសេរសេចក្ដីនោះផ្ញើមកអ្នករាល់គ្នា ក្រែងកាលណាខ្ញុំមកដល់ នោះខ្ញុំនឹងកើតព្រួយចិត្តពីដំណើរអ្នកខ្លះ ដែលមុខគួរឲ្យខ្ញុំបានអរសប្បាយដោយសារគេវិញ ដោយទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា ការអ្វីដែលនាំឲ្យខ្ញុំរីករាយ នោះក៏នាំឲ្យអ្នករាល់គ្នារីករាយដែរ
4. ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង។
5. ប៉ុន្តែ បើមានអ្នកណាបានបណ្តាលឲ្យកើតមានសេចក្ដីព្រួយ នោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ គឺឲ្យអ្នករាល់គ្នាទាំងអស់មានទុក្ខខ្លះវិញ ដ្បិតខ្ញុំមិនចង់និយាយពន្លើសឡើយ
6. ឯទោសដែលច្រើនគ្នាបានធ្វើដល់មនុស្សយ៉ាងនោះ នោះល្មមប៉ុណ្ណឹងហើយ
7. បានជាស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង