4. អើរ៉ាមបង្កើតអ័មីន៉ាដាប់ៗ បង្កើតណាសូនៗ បង្កើតសាលម៉ូន
5. សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូសៗ យកនាងរស់ បង្កើតបានអូបិឌៗ បង្កើតអ៊ីសាយ
6. អ៊ីសាយបង្កើតដាវីឌដ៏ជាស្តេច ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន
7. សាឡូម៉ូនបង្កើតរេហូបោមៗ បង្កើតអ័ប៊ីយ៉ា អ័ប៊ីយ៉ាបង្កើតអេសា
8. អេសាបង្កើតយ៉ូសាផាតៗ បង្កើតយ៉ូរ៉ាមៗ បង្កើតអូសៀស
9. អូសៀសបង្កើតយ៉ូថាមៗ បង្កើតអេហាសៗ បង្កើតអេសេគាស
10. អេសេគាសបង្កើតម៉ាន៉ាសេៗ បង្កើតអាំម៉ូនៗ បង្កើតយ៉ូសៀស
11. យ៉ូសៀសបង្កើតយេកូនាស ហើយនឹងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន
12. ក្រោយដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនហើយ នោះយេកូនាសបង្កើតបានសាលធាលៗ បង្កើតសូរ៉ូបាបិល
13. សូរ៉ូបាបិលបង្កើតអ័ប៊ីយុឌៗ បង្កើតអេលាគីមៗ បង្កើតអេសូរ
14. អេសូរបង្កើតសាដុកៗ បង្កើតអេគីមៗ បង្កើតអេលីយុឌ
15. អេលីយុឌបង្កើតអេលាសារៗ បង្កើតម៉ាថានៗ បង្កើតយ៉ាកុប
16. យ៉ាកុបបង្កើតយ៉ូសែប ជាប្ដីនាងម៉ារា មាតាព្រះយេស៊ូវ ដែលហៅថា «ព្រះគ្រីស្ទ»
17. ដូច្នេះ តាំងពីអ័ប្រាហាំ ដរាបមកដល់ហ្លួងដាវីឌ រួមទាំងអស់មាន១៤ដំណ តាំងពីហ្លួងដាវីឌ ដរាបមកដល់គ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ក៏មាន១៤ដំណ ហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ដរាបមកដល់ព្រះគ្រីស្ទ ក៏មាន១៤ដំណដែរ។