6. រីឯកាលអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេក បានរត់ទៅឯដាវីឌនៅត្រង់កៃឡា នោះលោកក៏យកអេផូឌ១ ជាប់ទៅជាមួយដែរ។
7. មានគេទូលដល់សូលថា ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ ដូច្នេះ សូលមានព្រះបន្ទូលថា ព្រះទ្រង់បានប្រគល់វាមកក្នុងកណ្តាប់ដៃអញ ដ្បិតវាទាល់ផ្លូវរួចហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារ និងរនុកផង
8. រួចសូលទ្រង់ក៏ហៅបណ្តាទ័ពទាំងឡាយ ឲ្យប្រជុំគ្នាធ្វើចំបាំង ដើម្បីនឹងចុះទៅឡោមព័ទ្ធចាប់ដាវីឌ ហើយនឹងពួកលោកនៅកៃឡានោះ
9. ឯដាវីឌក៏ជ្រាបថា សូលគិតការអាក្រក់ទាស់នឹងខ្លួនដែរ បានជាលោកជំរាបដល់អ័បៀថើរដ៏ជាសង្ឃថា សូមយកអេផូឌមក
10. រួចដាវីឌទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំជាបាវបំរើទ្រង់ បានឮប្រាកដថា សូលចង់មកដល់កៃឡា ដើម្បីនឹងរំលាងបំផ្លាញក្រុងនេះ ដោយព្រោះទូលបង្គំហើយ