23. ពួកអ្នកទាំងនេះជាពួកជាងស្មូន ហើយក៏នៅកណ្តាលដំណាំ និងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។
24. ឯកូនរបស់ស៊ីម្មាន គឺនេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល
25. សូលមានកូនឈ្មោះសាលូមៗ មានកូនឈ្មោះមីបសាមៗ មានកូនឈ្មោះមីសម៉ា
26. មីសម៉ាមានកូនឈ្មោះហាមូអែលៗ មានកូនឈ្មោះសាគើរៗមានកូនឈ្មោះស៊ីម៉ាយ
27. ឯស៊ីម៉ាយ គាត់មានកូនប្រុស១៦នាក់ ហើយនឹងកូនស្រី៦ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចំរើន ដូចជាពួកកូនចៅយូដាទេ
28. អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល
29. ប៊ីលហា អេសែម ថូឡាឌ
30. បេធួល ហោម៉ា ស៊ីកឡាក់
31. បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះហើយជាទីក្រុងរបស់គេ ដរាបដល់រាជ្យដាវីឌ
32. ហើយភូមិរបស់គេទាំងអស់មាន៥ គឺអេថាម អាយីន រីម៉ូន ថូកែន និងអេសាន
33. ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ និងដំណគេតមក