22. ហើយត្រូវប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វេសប្រហែសចំពោះការនោះដែរ និងឲ្យមានការខូចខាតកើតឡើងដល់ពួកស្តេចធ្វើអី។
23. កាលគេបានអានមើលព្រះរាជសាសន៍របស់ស្តេចអើថាស៊ើកសេស នៅមុខរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេស្រេចហើយ ស្រាប់តែគេទៅឯពួកសាសន៍យូដា នៅក្រុងយេរូសាឡិមជាប្រញាប់ ក៏បង្ខំឲ្យគេឈប់ ដោយកំឡាំង និងអំណាច។
24. ដូច្នេះ គេលែងស្អាងព្រះវិហារនៃព្រះដែលនៅក្រុងយេរូសាឡិមទៅ ហើយការនោះក៏ខានធ្វើដរាបដល់ឆ្នាំទី២ក្នុងរាជ្យដារីយុស ជាស្តេចពើស៊ី។