1. រួចលោកនាំខ្ញុំទៅឯព្រះវិហារ ក៏វាស់សសរបានទទឹង៦ហត្ថខាងនេះ ហើយ៦ហត្ថខាងនោះ ដែលស្មើនឹងទទឹងរោងឧបោសថ
2. ហើយផ្លូវចូល នោះទទឹង១០ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះ៥ហត្ថ ហើយម្ខាងទៀតក៏៥ហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បាន៤០ហត្ថហើយទទឹង២០ហត្ថ
3. រួចលោកក៏ចូលទៅខាងក្នុង វាស់ក្របទ្វារទាំងសងខាងបាន២ហត្ថ ផ្លូវចូលក៏៦ហត្ថ ឯទទឹងទ្វារ នោះបាន៧ហត្ថ
4. លោកវាស់បណ្តោយទីនោះបាន២០ហត្ថ ហើយទទឹងបាន២០ហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។
5. រួចមកលោកវាស់ជញ្ជាំងនៃព្រះវិហារ មាន៦ហត្ថហើយទទឹងគ្រប់ទាំងបន្ទប់ នៅខាងជុំវិញព្រះវិហារ នោះបាន៤ហត្ថគ្រប់ទាំងអស់
6. បន្ទប់ទាំងនោះមាន៣ជាន់ គឺបន្ទប់១នៅលើ១ទៀត ទាំងអស់មាន៣០បន្ទប់ ក៏តជាប់ពីជញ្ជាំងព្រះវិហារ សំរាប់ជាបន្ទប់នៅព័ទ្ធជុំវិញ ដើម្បីឲ្យបានជាប់នឹងជញ្ជាំងនោះ តែមិនឲ្យស៊កចូលទៅក្នុងជញ្ជាំងព្រះវិហារទេ