2. កូនមនុស្សអើយ ចូរដាក់ប្រស្នា ហើយពោលសេចក្ដីប្រៀបធៀបដល់ពួកវង្សអ៊ីស្រាអែលថា
3. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មានសត្វឥន្ទ្រីយ៉ាងធំ ពេញដោយស្លាបគ្រប់ពណ៌ ដែលមានចំអេងស្លាបធំ ហើយវែង វាហើរមកដល់ព្រៃល្បាណូន កាច់យកចុងដើមតាត្រៅ១
4. វាកាច់យកលំពង់ នៅចុងបំផុតនៃដើមនោះយកទៅដល់ស្រុកជំនួញ ដាក់ទៅក្នុងទីក្រុងនៃមនុស្សជួញប្រែ
5. វាក៏យកពូជពង្រោះពីស្រុកនោះ ទៅព្រោះនៅក្នុងដីដុះដាល គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក
6. ដើមនោះក៏ដុះឡើង ត្រឡប់ជាដើមទំពាំងបាយជូរលូតលាស់ទាបៗ ដែលខ្នែងក៏បែរមកខាងឥន្ទ្រីនោះ ឯឫសក៏នៅពីក្រោមវាដែរ ដូច្នេះ ដើមនោះបានត្រឡប់ជាដើមទំពាំងបាយជូរ ក៏បែកខ្នែង ហើយចេញត្រួយផង
7. មានសត្វឥន្ទ្រីធំ១ទៀតមានស្លាបច្រើន ហើយចំអេងស្លាបយ៉ាងធំ រីឯដើមទំពាំងបាយជូរ នោះបានបត់ឫសពីដីដែលដាំនោះទៅខាងវាវិញ ហើយបោះមែកចេញទៅខាងវាដែរ ដើម្បីឲ្យវាបានស្រោចទឹក
8. ដើមនោះបានដាំក្នុងដីល្អនៅក្បែរទឹកធំ ដើម្បីឲ្យបានបែកខ្នែង ហើយកើតផលផ្លែ ប្រយោជន៍ឲ្យបានជាដើមទំពាំងបាយជូរយ៉ាងល្អ
9. ត្រូវឲ្យឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើដើមនោះនឹងចំរើនឡើងបានឬ តើឥន្ទ្រីមុននោះមិនដករំលើងទាំងឫស ហើយកាត់ផ្លែចេញ ឲ្យបានស្វិតទៅ ហើយឲ្យអស់ទាំងស្លឹកខ្ចីៗបានក្រៀមទៅដែរទេឬអី ឥតចាំមានដៃខ្លាំងពូកែ ឬមនុស្សជាច្រើន ដើម្បីនឹងដករំលីងទាំងឫសផងឡើយ
10. អើ មើល ដែលបានដាំដូច្នេះហើយ តើនឹងចំរើនឡើងបានឬ តើមិនស្វិតក្រៀមទៅទាំងអស់ ដោយគ្រាន់តែមានខ្យល់ពីខាងកើតបក់មកប៉ះត្រូវទេឬអី អើ នឹងត្រូវស្វិតក្រៀមទៅ នៅកន្លែងដែលដុះនោះឯង។
11. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា