4. ទោះបើយ៉ាងនោះក៏ដោយ គង់តែអញ គឺព្រះយេហូវ៉ា អញជាព្រះនៃឯង ចាប់តាំងពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវឲ្យឯងស្គាល់ព្រះឯណាទៀត ក្រៅពីអញឡើយ ក្រៅពីអញ គ្មានព្រះអង្គសង្គ្រោះណាមួយសោះ
5. អញបានស្គាល់ឯង កាលនៅទីរហោស្ថាន គឺនៅទីហួតហែង
6. ឯងបានឆ្អែត តាមសណ្ឋាននៃទីឃ្វាលរបស់ឯង លុះបានឆ្អែតហើយ នោះឯងកើតមានចិត្តប៉ោងឡើង គឺហេតុនោះបានជាឯងភ្លេចអញទៅ
7. ដូច្នេះ អញដូចជាសិង្ហដល់ឯង អញនឹងលបចាំតាមផ្លូវដូចជាខ្លារខិន
8. អញនឹងសង្ខុញចូលទៅលើឯង ដូចជាខ្លាឃ្មុំដែលត្រូវព្រាត់ពីកូន គឺអញនឹងហែកស្រោមបេះដូងឯងចេញ នៅទីនោះនឹងត្របាក់ស៊ីឯងទៅ ដូចជាសិង្ហញី ឯសត្វព្រៃនឹងហែកឯងដែរ។
9. ឱអ៊ីស្រាអែលអើយ សេចក្ដីដែលនាំឲ្យឯងត្រូវវិនាស នោះគឺជាដំណើរដែលទាស់ទទឹងនឹងអញ គឺទាស់នឹងអ្នកដែលជួយសង្គ្រោះឯង