10. ទ្រង់មានព្រះបន្ទូលថា ឯងមានឈ្មោះថា យ៉ាកុប តែមិនត្រូវហៅថា យ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ដូច្នេះទ្រង់បានដាក់ឈ្មោះថា អ៊ីស្រាអែលឲ្យគាត់
11. រួចទ្រង់មានព្រះបន្ទូលនឹងគាត់ថា អញជាព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ចូរឯងបង្កើតកូនចំរើនជាច្រើនឡើង និងមានសាសន៍១ គឺសាសន៍ជាច្រើនរួមគ្នាតែ១កើតពីឯងមក ក៏នឹងមានស្តេចជាច្រើនចេញពីឯងដែរ
12. ឯស្រុកដែលអញបានឲ្យដល់អ័ប្រាហាំ និងអ៊ីសាក នោះអញនឹងឲ្យដល់ឯង គឺអញនឹងឲ្យស្រុកនោះដល់ពួកឯងតរៀងទៅ
13. ព្រះទ្រង់ក៏ហោះឡើង ចេញពីគាត់ នៅត្រង់កន្លែងដែលទ្រង់បានមានព្រះបន្ទូលនឹងគាត់ទៅ
14. រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានព្រះបន្ទូលនឹងគាត់នោះ ហើយច្រួចដង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង
15. គាត់ហៅកន្លែងដែលព្រះបានមានព្រះបន្ទូលនឹងគាត់នោះថា បេត-អែល។
16. រួចមកគេចេញពីបេត-អែលដើរដំណើរទៅ នៅតែបន្តិចទៀតនឹងបានដល់អេប្រាតា នោះរ៉ាជែលក៏ឈឺពោះនឹងសំរាលកូន នាងសំរាលមកដោយពិបាក
17. កាលនាងកំពុងតែសំរាលកូនដោយពិបាកដូច្នេះ នោះឆ្មបប្រាប់ថា កុំខ្លាចអី ដ្បិតនាងបានកូនប្រុស១ទៀត
18. តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ
19. រ៉ាជែលក៏ស្លាប់ទៅ ហើយគេកប់នាងតាមផ្លូវទៅឯអេប្រាតា គឺជាបេថ្លេហិម