1. យ៉ាកុប គាត់ងើបភ្នែកឡើង មើលទៅឃើញអេសាវកំពុងមក មានទាំងមនុស្ស៤០០នាក់មកជាមួយផង រួចគាត់ចែកកូនឲ្យដល់លេអា រ៉ាជែល ហើយនឹងបាវស្រីទាំង២នាក់
2. គាត់ឲ្យបាវស្រីទាំង២ និងកូនគេដើរទៅមុន បន្ទាប់មក លេអា និងកូននាង រួចរ៉ាជែល និងយ៉ូសែបជាខាងក្រោយបង្អស់
3. ខ្លួនគាត់ក៏ដើរទៅខាងមុខ ហើយឱនក្រាបចុះដល់ដី៧ដង ទាល់តែជិតដល់បង
4. អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់
5. នោះអេសាវងើបភ្នែកឡើងឃើញពួកស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា អ្នកទាំងនេះដែលនៅនឹងឯង តើជាអ្នកណា យ៉ាកុបឆ្លើយថា នោះគឺជាកូន ដែលព្រះទ្រង់បានប្រទានមកខ្ញុំ ជាអ្នកបំរើរបស់បង។
6. បាវស្រីទាំង២ និងកូនគេក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា
7. បន្ទាប់មក លេអា និងកូននាងក៏ចូលមកឱនក្រាបចុះ ក្រោយនោះយ៉ូសែប និងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ
8. គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជំរាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង