37. នេះហើយ ជាបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីនឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺជាដង្វាយដុត១ ដង្វាយម្សៅ១ យញ្ញបូជា១ ហើយនឹងដង្វាយច្រួច១ តាមរបៀបបុណ្យរាល់តែថ្ងៃ
38. ក្រៅពីអស់ទាំងថ្ងៃឈប់សំរាកផងព្រះយេហូវ៉ា ហើយក្រៅពីដង្វាយដែលឯងរាល់គ្នាថ្វាយទាំងប៉ុន្មាន ព្រមទាំងបំណន់របស់ឯង និងដង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។
39. នៅថ្ងៃ១៥ខែអស្សុជ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សំរាក ហើយនៅថ្ងៃទី៨ ក៏ជាថ្ងៃឈប់សំរាកដែរ
40. នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាយកមែកពីដើមយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹងផង រួចឲ្យអរសប្បាយឡើងអស់៧ថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង
41. ត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងដំណឯងតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែអស្សុជ
42. ត្រូវឲ្យឯងរាល់គ្នា គឺពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ
43. ដើម្បីឲ្យអស់ទាំងដំណកូនចៅឯងរាល់គ្នាបានដឹងថា អញបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារាំដូច្នេះ ក្នុងកាលដែលអញនាំគេចេញពីស្រុកអេស៊ីព្ទមក អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
44. នោះម៉ូសេ ក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ពីថ្ងៃបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។