1. ដ្បិតមើល នៅគ្រានោះ គឺនៅវេលានោះឯង កាលអញបាននាំពួកយូដា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយមកវិញ
2. នោះអញនឹងប្រមូលសាសន៍ទាំងអស់នាំគេចុះទៅក្នុងច្រកភ្នំយេហូសាផាត នៅទីនោះអញនឹងសំរេចតាមសេចក្តីយុត្តិធម៌ដល់គេ ដោយព្រោះរាស្ត្រអញ គឺអ៊ីស្រាអែលជាមរដករបស់អញ ដែលគេកំចាត់កំចាយទៅនៅអស់ទាំងសាសន៍ ព្រមទាំងបែងចែកស្រុករបស់អញផង