12. ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត លោកក៏មានចៀម១ម៉ឺន៤ពាន់ អូដ្ឋ៦ពាន់ គោ១ពាន់នឹម និងលាញី១ពាន់
13. លោកក៏បង្កើតបានកូនប្រុស៧ កូនស្រី៣ទៀត
14. កូនស្រីទី១ លោកឲ្យឈ្មោះយេមីម៉ា ទី២ឈ្មោះកេស៊ីយ៉ា ហើយទី៣ឈ្មោះកេរេន-ហាពូក
15. រីឯនៅគ្រប់ក្នុងស្រុកនោះ គ្មានឃើញស្ត្រីណាដែលមានរូបឆោមពិសី ដូចជាកូនស្រីរបស់យ៉ូបនោះទេ ហើយឪពុកក៏បែងចែកមរដកដល់កូនស្រីទាំងនោះ ដូចជាដល់បងប្អូនប្រុសដែរ
16. ក្រោយពីនោះមក យ៉ូបរស់នៅបាន១៤០ឆ្នាំទៀត លោកក៏ឃើញកូនចៅខ្លួនតទៅដល់៤ដំណ
17. នោះយ៉ូបស្លាប់ទៅ ដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង។:៚