29. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះនឹងបានជាទីសំគាល់ឲ្យឯងរាល់គ្នាដឹងថា អញនឹងធ្វើទោសដល់ឯងនៅទីនេះ ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា ពាក្យរបស់អញនឹងបានតាំងទាស់នឹងឯង សំរាប់ជាការអាក្រក់
30. គឺព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ផារ៉ោន-ហុបរ៉ា ស្តេចស្រុកអេស៊ីព្ទទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គឺទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតវា ដូចជាអញបានប្រគល់សេដេគា ជាស្តេចយូដា ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ដែលជាខ្មាំងសត្រូវ ហើយក៏រកជីវិតវាដែរ។