38. នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ
39. អញនឹងឲ្យគេមានទឹកចិត្តតែ១ និងផ្លូវប្រព្រឹត្តតែ១ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់អញជាដរាប សំរាប់ជាសេចក្តីល្អដល់គេ និងកូនចៅគេតរៀងទៅ
40. អញនឹងតាំងសេចក្តីសញ្ញានឹងគេ ជាសេចក្តីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា អញនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្តីល្អវិញ អញនឹងដាក់សេចក្តីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ