40. ៙ ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងរាស្ត្រទ្រង់ហើយទ្រង់ក៏ស្អប់ខ្ពើមពួកដែលជាមរដករបស់ទ្រង់វិញ
41. ទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃហើយពួកអ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេវិញ
42. ពួកខ្មាំងសត្រូវបានសង្កត់សង្កិនហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ
43. ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រាប៉ុន្តែសេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ