25. គេក៏ឆ្លើយឡើងថា យើងខ្ញុំនឹងជូនដល់លោកដោយស្ម័គ្រពីចិត្ត រួចគេត្រដាងអាវ ហើយគ្រប់គ្នាក៏បោះក្រវិលជារបឹបដែលខ្លួនចាប់បាន
26. ឯក្រវិលមាសទាំងប៉ុន្មានដែលលោកសូមបាន នោះមានទំងន់ជាមាស១ពាន់៧រយដំឡឹង ឥតរាប់បន្តោក និងអាយ៉ាដក់ ហើយនឹងសំលៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ និងខ្សែនៅករបស់សត្វអូដ្ឋនោះទេ
27. ដូច្នេះ គេឌានក៏យកទៅធ្វើជាអេផូឌ១ដាក់នៅក្នុងទីក្រុងខ្លួន គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ទៅទីនោះ ដើម្បីនឹងផិតតាម របស់នោះក៏ត្រឡប់ជាអន្ទាក់ ដល់គេឌាន និងពួកគ្រួរបស់លោក
28. ចំណែកឯពួកម៉ាឌាន គេត្រូវក្រាបចុះនៅមុខពួកកូនចៅអ៊ីស្រាអែលយ៉ាងដូច្នោះ ឥតមានងើបក្បាលឡើងទៀតឡើយ ហើយនៅជំនាន់គេឌាន ស្រុកនោះក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។
29. ឯយេរូ-បាល ជាកូនយ៉ូអាស លោកបែរទៅនៅផ្ទះដោយខ្លួន
30. លោកបង្កើតបានកូនប្រុស៧០នាក់ ដ្បិតលោកមានប្រពន្ធជាច្រើន
31. ឯប្រពន្ធចុងរបស់លោកដែលនៅស៊ីគែម នាងក៏បានបង្កើតកូនប្រុស១ឲ្យលោកដែរ លោកដាក់ឈ្មោះថា អ័ប៊ីម៉្មាឡិច
32. គេឌានជាកូនយ៉ូអាស ក៏ស្លាប់ទៅ ក្នុងកាលដែលមានអាយុវែងយឺនយូរល្អ គេបានបញ្ចុះសពលោកនៅក្នុងផ្នូររបស់យ៉ូអាស ជាឪពុកនៅអូប្រា ជាក្រុងរបស់អ័បៀស៊ើរ។
33. កាលគេឌានបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ត្រឡប់ទៅ ផិតតាមអស់ទាំងព្រះបាលវិញទៀត គេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ
34. ឥតបាននឹកចាំពីព្រះយេហូវ៉ា ជាព្រះនៃខ្លួន ដែលទ្រង់បានប្រោសឲ្យរួចពីកណ្តាប់ដៃ នៃពួកខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញនោះទេ
35. ក៏មិនបានដឹងគុណដល់ពួកគ្រួយេរូ-បាល គឺជាគេឌានតាមគ្រប់ទាំងសេចក្ដីសប្បុរសដែលលោកបានផ្តល់ដល់ពួកអ៊ីស្រាអែលផងដែរ។