51. កុំនឹកស្មានថា ខ្ញុំមកដើម្បីផ្ដល់សន្តិភាពឲ្យផែនដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។
52. ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់
53. ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។
54. ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថាជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។
55. កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។
56. មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍ នាសម័យបច្ចុប្បន្ននេះផង?»។
57. «ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិតដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត?
58. ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវ អ្នកត្រូវខំសម្រុះសម្រួលជាមួយអ្នកនោះឲ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់នគរបាល នគរបាលបញ្ជូនអ្នកទៅចៅក្រម ហើយចៅក្រមយកអ្នកទៅដាក់គុក។
59. ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។