ខណៈនោះ មានមហា‌ជនរាប់ម៉ឺននាក់ជួប‌ជុំគ្នាណែន‌ណាន់តាន់‌តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅសិស្ស*ថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈ‌ផារីស៊ី គឺពុត‌ត្បុតរបស់គេ។