មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលដែលព្រះ‌បាទអ៊ីស‌បូសែតកំពុងផ្ទំលើព្រះ‌ទែន ក្នុងក្រឡា‌បន្ទំ។ ពួកគេធ្វើគុតស្ដេច ហើយកាត់យកព្រះ‌សិរសា រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ា‌បា។