សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ព្រះបាទសូល និងសម្ដេចយ៉ូណាថានសោយទិវង្គត មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។