ព្រះបាទហេសេគាបានតែងតាំងក្រុមបូជាចារ្យ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមបូជាចារ្យ និងក្រុមលេវីដែលបំពេញមុខងារថ្វាយតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងព្រះវិហារ អ្នកចម្រៀងសម្រាប់លើកតម្កើងព្រះអម្ចាស់ និងអ្នកយាមទ្វារពន្លារបស់ព្រះអម្ចាស់។