ពួកគេចាត់មនុស្សឲ្យទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែល?»។ ស្ដេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលទៅក្រុងនោះ។