គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូ ហើយនាំយកហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះដែលគង់នៅលើពួកចេរូប៊ីន*។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេ‌ហាស មកជាមួយហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌ជាម្ចាស់ដែរ។