កុមារសាំយូ‌អែលដេករហូតដល់ព្រឹក រួចក៏បើកទ្វារព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ កុមារសាំយូ‌អែលមិនហ៊ានជម្រាបលោកអេលី អំពីនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះ‌ជាម្ចាស់សម្តែងឲ្យខ្លួនឃើញឡើយ។