37. លោកម៉ូសាជាឪពុករបស់លោកប៊ីនា លោកប៊ីនាជាឪពុករបស់លោករេផាយ៉ា លោករេផាយ៉ាជាឪពុករបស់លោកអេលាសា លោកអេលាសាជាឪពុករបស់លោកអសេល។
38. លោកអសេលមានកូនប្រុសប្រាំមួយនាក់ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។
39. កូនរបស់លោកអេសែក ជាប្អូន មានអ៊ូឡាម ជាកូនច្បង យេអ៊ូសជាកូនទីពីរ អេលីផាលេតជាកូនទីបី។
40. កូនរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកបេនយ៉ាមីន។