មានគេនាំដំណឹងទៅទូលព្រះ‌បាទសាឡូម៉ូនថា លោកយ៉ូអាប់រត់គេចខ្លួនទៅពន្លារបស់ព្រះ‌អម្ចាស់ ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ព្រះ‌បាទសាឡូម៉ូនចាត់លោកបេណា‌យ៉ា ជាកូនរបស់លោកយេហូ‌យ៉ាដា ដោយមានរាជ‌ឱង្ការថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។