ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 7 Khmer Standard Version (KHSV)

ចុង​បញ្ចប់​របស់​ស្រុក​អ៊ីស្រា‌អែល

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា ស្រុក​អ៊ីស្រា‌អែល​ត្រូវ​វិនាស​ហើយ មហន្ត‌រាយ​កំពុង​តែ​ចូល​មក​តាម​ទិស​ទាំង​បួន!

3. អ៊ីស្រា‌អែល​អើយ ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ យើង​នឹង​ជះ​កំហឹង​ទៅ​លើ​អ្នក យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។

4. យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត និង​ការ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ក្នុង​ចំណោម​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់»។

5. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក្ខ​វេទនា​មក​ដល់​ហើយ! គឺ​ទុក្ខ​វេទនា​ខុស​ប្លែក​ពី​ធម្មតា!

6. ចុង​បញ្ចប់​កំពុង​តែ​មក ចុង​បញ្ចប់​មក​ដល់​ហើយ ចុង​បញ្ចប់​មក​ប្រឆាំង​នឹង​អ្នក​យ៉ាង​ឆាប់ៗ ចុង​បញ្ចប់​មក​ដល់​ហើយ!

7. អ្នក​ស្រុក​អើយ ពេល​ដែល​អ្នក​ត្រូវ​វិនាស​មក​ដល់​ហើយ ពេល​កំណត់​ក៏​មក​ដល់​ដែរ។ ថ្ងៃ​នោះ​មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​លែង​មាន​សម្រែក​អរ​សប្បាយ​នៅ​តាម​ភ្នំ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​ស្លន់‌ស្លោ។

8. ឥឡូវ​នេះ យើង​ត្រៀម​ខ្លួន​ជះ​កំហឹង​លើ​អ្នក ឥត​បង្អង់​ឡើយ។ យើង​នឹង​ធ្វើ​ទោស​អ្នក​តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។

9. យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក ស្រប​តាម​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់​ដែល​បាន​វាយ​អ្នក»។

10. នុ៎ះ‌ន៏​ថ្ងៃ​កំណត់! ថ្ងៃ​កំណត់​មក​ដល់​ហើយ! ពេល​ដែល​ត្រូវ​វិនាស​មក​ដល់​ហើយ អំពើ​ឃោរ‌ឃៅ​កាន់​តែ​រីក​ចម្រើន មនុស្ស​ព្រហើន​កើន​ដល់​កម្រិត!

11. អំពើ​ហិង្សា​ក៏​កើន​ឡើង ធ្វើ​ឲ្យ​អំពើ​អាក្រក់​រឹត​តែ​ឃោរ‌ឃៅ។ ពួក​គេ​គ្មាន​នៅ​សល់​អ្វី​ទៀត​ទេ គឺ​បាត់​បង់​ទ្រព្យ​សម្បត្តិ បាត់​បង់​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ។

12. ពេល​កំណត់​មក​ដល់​ហើយ ថ្ងៃ​កំណត់​ក៏​មក​ដល់​ដែរ! អ្នក​ទិញ​មិន​ត្រូវ​អរ​សប្បាយ អ្នក​លក់​មិន​ត្រូវ​សោក​សង្រេង ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់!

13. អ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួន​លក់​នោះ​បាន​មក​វិញ​ទេ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ។ ពាក្យ​ដែល​យើង​ប្រកាស​ដាក់​ទោស​ប្រជា‌ជន​ទាំង​នោះ នឹង​សម្រេច​ជា​រូប​រាង។ ដោយ‌សារ​កំហុស​ដែល​ម្នាក់ៗ​ប្រព្រឹត្ត ពួក​គេ​មិន​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឡើយ។

14. សំឡេង​ត្រែ​លាន់​ឮ​ឡើង គ្រប់ៗ​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ចេញ​ទៅ​ច្បាំង​ទេ ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់!

ការ​ដាក់​ទោស​ជន‌ជាតិ​អ៊ីស្រា‌អែល

15. ខាង​ក្រៅ មាន​សង្គ្រាម ខាង​ក្នុង​ផ្ទះ មាន​ជំងឺ​រាត​ត្បាត និង​ទុរ្ភិក្ស អ្នក​នៅ​តាម​ស្រែ​ចម្ការ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​វិនាស​ដោយ​ទុរ្ភិក្ស និង​ជំងឺ​រាត​ត្បាត។

16. អ្នក​ដែល​គេច​ខ្លួន​រួច នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ភ្នំ ដូច​ព្រាប​រស់​នៅ​តាម​ជ្រលង​ភ្នំ។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​ថ្ងូរ ព្រោះ​តែ​កំហុស​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត។

17. ពួក​គេ​អស់​កម្លាំង ទន់​ដៃ​ទន់​ជើង។

18. ពួក​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ទាំង​ភ័យ​ញ័រ​រន្ធត់ពួក​គេ​បាក់​មុខ ហើយ​កោរ​សក់​ទាំង​អស់​គ្នា។

19. ពួក​គេ​បាច​ប្រាក់​របស់​ខ្លួន​ចោល​តាម​ផ្លូវមាស​របស់​គេ​ក៏​អស់​តម្លៃ។នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធប្រាក់ និង​មាស​ពុំ​អាច​រំដោះ​ពួក​គេឲ្យ​រួច​ខ្លួន​ឡើយ។ពួក​គេ​ក៏​ពុំ​អាច​យក​មាស​ប្រាក់​នេះទៅ​ទិញ​អ្វី​មក​ចំអែត​ក្រពះ​បាន​ដែរដ្បិត​មាស និង​ប្រាក់ ជា​មូល​ហេតុនាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។

20. គ្រឿង​អលង្ការ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អំនួតពួក​គេ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​សូនធ្វើ​ជា​រូប​ព្រះ​ដ៏​ចង្រៃ គួរ​ស្អប់​ខ្ពើម។ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យគ្រឿង​អលង្ការ​របស់​ពួក​គេ​អស់​តម្លៃ។

21. យើង​នឹង​បណ្ដោយ​ឲ្យ​សាសន៍​ដទៃរឹប​អូស​យក​គ្រឿង​អលង្ការ​ទាំង​នោះហើយ​ឲ្យ​ពួក​ចោរ​ប្លន់​យក​ជា​របស់​ជយ‌ភ័ណ្ឌព្រម​ទាំង​ប្រមាថ​រូប​ព្រះ​ធ្វើ​ពីគ្រឿង​អលង្ការ​ទាំង​នោះ​ទៀត​ផង។

22. ទោះ​បី​មាន​ចោរ​ប្លន់ហើយ​ប្រមាថ​សម្បត្តិ​ក្នុង​ដំណាក់​របស់​យើង​ក្ដីក៏​យើង​មិន​រវី‌រវល់​ដែរ។

23. «ចូរ​រៀបចំ​ច្រវាក់ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​អំពើ​ឧក្រិដ្ឋទីក្រុង​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។

24. យើង​នឹង​នាំ​ប្រជា‌ជាតិ​ដ៏​សាហាវ​បំផុតឲ្យ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេយើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែហើយ​ខ្មាំង​នឹង​ប្រមាថ​ទី‌សក្ការៈ​របស់​ពួក​គេ។

25. ភយន្ត‌រាយ​មក​ដល់​ហើយ!ពួក​គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខតែ​គ្មាន​សេចក្ដី​សុខ​ឡើយ!

26. មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នាដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្យាការី*ដ្បិត​ពួក​បូជា‌ចារ្យ*​លែង​ទូន្មាន​ពួក​គេហើយ​ពួក​ព្រឹទ្ធា‌ចារ្យ*ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។

27. ស្ដេច​កាន់​ទុក្ខ មេ​ដឹក​នាំ​អស់​សង្ឃឹមប្រជា‌ជន​នៅ​ក្នុង​ស្រុក​បាក់​ទឹក​ចិត្ត។យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេតាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្តយើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេតាម​ការ​វិនិច្ឆ័យ​របស់​ពួក​គេ​ផ្ទាល់។ពេល​នោះ ពួក​គេ​នឹង​ដឹង​ថាយើង​ជា​ព្រះ‌អម្ចាស់»។