17. ដូច្នេះ ព្រំដែនខាងជើងត្រូវលាតសន្ធឹងចាប់ពីសមុទ្រ កាត់តាមហាសា-អេណាន ព្រំប្រទល់ដាម៉ាស សាផូនខាងជើង និងព្រំប្រទល់ស្រុកហាម៉ាត់។
18. ព្រំដែនខាងកើត គឺទន្លេយ័រដាន់ នៅចន្លោះហាវរ៉ុន ដាម៉ាស់ និងកាឡាដ ព្រមទាំងស្រុកអ៊ីស្រាអែល។ ព្រំដែនខាងកើតនេះ ត្រូវវាស់ចាប់ពីព្រំប្រទល់ខាងជើង រហូតដល់សមុទ្រខាងកើត។
19. ព្រំប្រទល់ខាងត្បូងលាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ប្រភពទឹកមេរីបា នៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
20. ព្រំដែនខាងលិច គឺសមុទ្រមេឌីទែរ៉ាណេ ដោយគិតចាប់តាំងពីព្រំប្រទល់ខាងត្បូង រហូតទៅដល់ច្រកចូលហាម៉ាត់។
21. ត្រូវចែកទឹកដីគ្នាតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល។
22. ត្រូវបែងចែកដីនេះជាចំណែកមត៌ក ដោយចាប់ឆ្នោតក្នុងចំណោមអ្នករាល់គ្នា។ រីឯជនបរទេសដែលរស់នៅជាមួយ ហើយបង្កើតកូនចៅក្នុងចំណោមអ្នករាល់គ្នា ត្រូវរាប់ជាម្ចាស់ស្រុកដូចជនជាតិអ៊ីស្រាអែលដែរ គឺឲ្យគេចាប់ឆ្នោតទទួលដីជាចំណែកមត៌ក ជាមួយកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលដែរ។
23. ដូច្នេះ ជនបរទេសស្នាក់ជាមួយកុលសម្ព័ន្ធណា ត្រូវចែកដីឲ្យគេក្នុងកុលសម្ព័ន្ធនោះ ទុកជាចំណែកមត៌កផង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។