1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ ចូរស្មូត្រទំនួញមួយបទស្ដីអំពីក្រុងទីរ៉ុស!
3. ចូរពោលទៅកាន់ក្រុងទីរ៉ុស ដែលស្ថិតនៅមាត់សមុទ្រ ហើយធ្វើជំនួញជាមួយជាតិសាសន៍នៅតាមកោះនានាថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:ក្រុងទីរ៉ុសអើយ អ្នកពោលថា“ខ្ញុំមានសម្រស់យ៉ាងល្អឥតខ្ចោះ”
4. ព្រំប្រទល់របស់អ្នកលាតសន្ធឹងរហូតដល់កណ្ដាលសមុទ្រអស់អ្នកដែលសង់អ្នក បានផ្ដល់ឲ្យអ្នកមានសម្រស់យ៉ាងល្អឥតខ្ចោះ។
5. ពួកគេបានយកឈើដ៏មានតម្លៃពីភ្នំសេនៀរមកធ្វើជាជញ្ជាំងរបស់អ្នកហើយយកឈើតាត្រៅពីព្រៃលីបង់មកធ្វើជាដងក្ដោងរបស់អ្នក។
6. ពួកគេយកឈើម៉ៃសាក់ពីស្រុកបាសានមកធ្វើជាច្រវាយកឈើគ្រញូងពីកោះគីទីមមកក្រាលជាមួយភ្លុក ធ្វើកន្លែងអង្គុយ។
7. ក្ដោងរបស់អ្នកធ្វើពីក្រណាត់ប៉ាក់ដ៏ល្អមកពីស្រុកអេស៊ីបសម្រាប់ឲ្យអ្នកប្រើជាទង់ផង។ដំបូលរបស់អ្នកធ្វើពីក្រណាត់ពណ៌ក្រហមនិងពណ៌ស្វាយមកពីកោះគីប្រុស។
8. អ្នកក្រុងស៊ីដូន និងអ្នកក្រុងអើវ៉ាឌ ជាអ្នកចែវអ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។