11. រីឯពាក្យរបស់យើងក៏ដូច្នោះដែរគឺពាក្យដែលចេញពីមាត់របស់យើងនឹងមិនវិលត្រឡប់មករកយើងវិញឡើយដរាបណាទាល់តែបានសម្រេចតាមបំណងរបស់យើងជាមុនសិនគឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។
12. ពិតមែនហើយ អ្នករាល់គ្នានឹងចេញមកប្រកបដោយអំណរសប្បាយយើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយហើយរុក្ខជាតិនៅតាមវាលក៏នាំគ្នាអបអរសាទរដែរ។
13. ដើមកកោះនឹងដុះឡើងជំនួសបន្លាដើមចំប៉ីនឹងដុះជំនួសខ្ញែរទុកជាទីសម្គាល់ដែលឥតប្រែប្រួលឲ្យមនុស្សម្នាដឹងឮរហូតតទៅថា ព្រះអម្ចាស់បានធ្វើការនេះ។