1. ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើងចូរក្រោកឡើង សម្តែងឫទ្ធិ។យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ដ៏ល្អប្រណីតដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធនឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
2. យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នកចូរក្រោកមកអង្គុយនៅកន្លែងដើមរបស់អ្នកវិញ!ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយចូរស្រាយចំណងចេញពីកអ្នកទៅ!
3. ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។
4. ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ពីដំបូង ប្រជារាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។
5. ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេយកប្រជាជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។
6. ហេតុនេះ នៅថ្ងៃនោះ ប្រជារាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។
7. អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមកប្រសើររុងរឿងណាស់ហ្ន៎គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត!គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះគេពោលមកកាន់ក្រុងស៊ីយ៉ូនថា“ព្រះរបស់អ្នកសោយរាជ្យហើយ!”។
8. នេះជាសំឡេងរបស់អ្នកយាមក្រុង!ពួកគេបន្លឺសំឡេងឡើងនិងស្រែកហ៊ោរួមជាមួយគ្នាដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មកក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។