17. មនុស្សម្នានៅលើផែនដីអើយអ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន!
18. អ្នកដែលរត់គេចផុតពីការញ័ររន្ធត់នឹងធ្លាក់ទៅក្នុងរណ្ដៅអ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។ទ្វារមេឃបើកចំហ បង្អុរទឹកចុះមកហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
19. ផែនដីប្រេះ ផែនដីបាក់បែកផែនដីរញ្ជួយញាប់ញ័រយ៉ាងខ្លាំង
20. ឃ្លីងឃ្លោងដូចមនុស្សស្រវឹងហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោកព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។
21. នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើទោសអំណាចនានានៅស្ថានលើ ព្រមទាំងធ្វើទោសស្ដេចទាំងឡាយនៅផែនដីដែរ។
22. ព្រះអង្គនឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ព្រះអង្គឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបព្រះអង្គជំនុំជម្រះពួកគេ។
23. ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខព្រះអាទិត្យត្រូវអាម៉ាស់។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមហើយសិរីរុងរឿងរបស់ព្រះអង្គភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យរបស់ព្រះអង្គ។