23. យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹងដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹមគាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់មានកិត្តិយសថ្លៃថ្នូរ។
24. សាច់ញាតិរបស់គាត់ ទាំងតូច ទាំងធំនឹងពឹងផ្អែកលើគាត់ទាំងអស់គ្នាគឺប្រៀបដូចជាចាន ឆ្នាំង និងថូដែលគេដាក់ក្នុងសង្រែកហើយព្យួរនឹងដែកគោលតែមួយ។
25. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:“នៅគ្រានោះ ដែកគោលដែលបោះភ្ជាប់លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមកហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។