12. ហេតុនេះ អ៊ីស្រាអែលអើយយើងនឹងដាក់ទោសអ្នករាល់គ្នា។អ៊ីស្រាអែលអើយដោយយើងសម្រេចដាក់ទោសអ្នករាល់គ្នាដូច្នេះចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នក!»។
13. មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់ព្រះហឫទ័យរបស់ព្រះអង្គព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹតព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដីព្រះអង្គមាននាមថាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។