19. នៅថ្ងៃនោះ យើងនឹងដាក់ទោសជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នក។យើងនឹងសង្គ្រោះចៀមដែលដើរពុំរួចហើយប្រមូលចៀមដែលវង្វេង។យើងនឹងធ្វើឲ្យពួកគេមានកិត្តិយសនិងមានកេរ្តិ៍ឈ្មោះល្បី នៅគ្រប់ទីកន្លែងក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់។
20. នៅថ្ងៃនោះ យើងនឹងនាំអ្នករាល់គ្នាវិលមកវិញព្រោះជាពេលដែលយើងប្រមូលផ្ដុំអ្នករាល់គ្នាពេលយើងស្ដារស្រុកអ្នករាល់គ្នាឡើងវិញនៅចំពោះមុខរបស់អ្នករាល់គ្នាយើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកេរ្តិ៍ឈ្មោះល្បី និងមានកិត្តិយសក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។