1. ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
2. ប្រភពទឹកដែលផុសចេញពីទីជម្រៅ និងទ្វារមេឃ បិទជិតវិញ ហើយភ្លៀងក៏ឈប់ធ្លាក់ដែរ។
3. ទឹកបានស្រកចុះពីផែនដីបន្តិចម្ដងៗ កំពស់ទឹកចាប់ផ្ដើមថយចុះ នៅថ្ងៃទីមួយរយហាសិប។
4. នៅថ្ងៃទីដប់ប្រាំពីរនៃខែទីប្រាំពីរ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។
5. រីឯទឹកក៏កាន់តែស្រកទៅៗរហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។
6. សែសិបថ្ងៃក្រោយមក លោកណូអេបានបើកបង្អួចទូកធំដែលលោកបានធ្វើ
7. ហើយលោកបានលែងសត្វក្អែកមួយ សត្វនោះក៏ហើរទៅហើរមក រហូតទាល់តែដីគោកលេចឡើង។
8. បន្ទាប់មក លោកបានលែងសត្វព្រាបមួយ ព្រោះចង់ដឹងថា ទឹកបានស្រកចុះឬយ៉ាងណា។
9. ប៉ុន្តែ ព្រាបនោះរកកន្លែងទំមិនបាន ក៏វិលត្រឡប់មករកលោកក្នុងទូកធំវិញ ដ្បិតទឹកនៅមានពាសពេញលើផែនដីទាំងមូលនៅឡើយ លោកក៏លាតដៃទទួលព្រាបនោះ ចូលមកក្នុងទូកធំជាមួយលោកវិញ។