20. គឺជនជាតិទាំងនោះហើយដែលជាពូជពង្សរបស់លោកហាំ តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។
21. រីឯលោកសិមដែលជាបងបង្អស់របស់លោកយ៉ាផែត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។
22. កូនរបស់លោកសិមមានអេឡាំ អាសស៊ើរ អើប៉ាក សាឌលូឌ និងអើរ៉ាម។
23. កូនរបស់អើរ៉ាមមានអ៊ូស ហ៊ូល កេធើរ និងម៉ាស។
24. អើប៉ាកសាឌបង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ។
25. ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក ដ្បិតនៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា ប្អូនរបស់គាត់ឈ្មោះ យ៉ុកថាន។