19. មនុស្សកំបុតដៃ ឬកំបុតជើង
20. មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែង ខូចពង។
21. ក្នុងចំណោមពូជពង្សរបស់បូជាចារ្យអើរ៉ុន អ្នកមានរូបរាងកាយមិនធម្មតា មិនត្រូវចូលទៅថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ឡើយ។ ដោយគេមានរូបរាងកាយមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារចូលទៅថ្វាយព្រះរបស់ខ្លួនទេ។
22. គេអាចបរិភោគម្ហូបអាហាររបស់ព្រះជាម្ចាស់ ដែលជាអាហារដ៏វិសុទ្ធ និងអាហារដ៏វិសុទ្ធបំផុតនោះបាន
23. តែគេពុំអាចចូលទៅជិតវាំងនន ឬចូលទៅជិតអាសនៈជាដាច់ខាត ក្រែងលោគេបង្អាប់ទីសក្ការៈរបស់យើង ព្រោះគេមានរូបរាងកាយមិនធម្មតា ដ្បិតយើងជាព្រះអម្ចាស់ដែលបានធ្វើឲ្យទីនោះទៅជាវិសុទ្ធ»។
24. លោកម៉ូសេនាំយកព្រះបន្ទូលនេះទៅជម្រាបលោកអើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូល។