51. នៅថ្ងៃទីប្រាំពីរ លោកត្រូវពិនិត្យម្ដងទៀត ប្រសិនបើមានស្នាមរាលដាលលើសម្លៀកបំពាក់ ឬវត្ថុនោះ បានសេចក្ដីថាមានដុះផ្សិតហើយ ដូច្នេះ របស់ទាំងនោះជាវត្ថុមិនបរិសុទ្ធ។
52. បូជាចារ្យត្រូវដុតសម្លៀកបំពាក់ ក្រណាត់ អំបោះរោមចៀម អំបោះឆៅ និងវត្ថុធ្វើអំពីស្បែក ដែលមានដុះផ្សិតនោះចោល ព្រោះជាវត្ថុដុះផ្សិតមិនអាចបំបាត់ឡើយ គឺត្រូវតែដុតចោល។
53. ក៏ប៉ុន្តែ ប្រសិនបើបូជាចារ្យពិនិត្យមើលឃើញថា ផ្សិតនោះមិនរាលដាលនៅលើសម្លៀកបំពាក់ និងលើវត្ថុទាំងនោះទេ
54. លោកត្រូវបញ្ជាឲ្យគេលាងសម្អាតវត្ថុដែលដុះផ្សិតនោះ រួចយកវាទៅទុកក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។
55. ក្រោយពីលាងសម្អាតហើយ បូជាចារ្យត្រូវពិនិត្យមើលវត្ថុទាំងនោះសាជាថ្មី។ ប្រសិនបើស្នាមដុះផ្សិតនៅតែដដែល ទោះបីមិនរាលដាលក៏ដោយ វត្ថុទាំងនោះជារបស់មិនបរិសុទ្ធ ហើយត្រូវតែដុតវាចោល ព្រោះមានដុះផ្សិតទាំងខាងក្នុង ទាំងខាងក្រៅ។
56. ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យពិនិត្យមើលក្រោយពេលលាងសម្អាត ហើយឃើញថាស្នាមដុះផ្សិតនោះបានរលុប នោះលោកត្រូវកាត់ត្រង់កន្លែងដែលមានស្នាមចេញពីសម្លៀកបំពាក់ ស្បែក ឬអំបោះនោះ។
57. ក្រោយមក ប្រសិនបើមានស្នាមដុះផ្សិតលេចឡើងវិញ នៅលើសម្លៀកបំពាក់ក្រណាត់អំបោះ ឬលើវត្ថុអំពីស្បែក នោះមានផ្សិតបានកើតឡើងជាថ្មីទៀតហើយ។ ដូច្នេះ ត្រូវតែដុតវត្ថុទាំងនោះចោល។
58. ពេលណាគេបោកសម្លៀកបំពាក់ ក្រណាត់ អំបោះ ឬវត្ថុធ្វើអំពីស្បែកដែលមានដុះផ្សិត ហើយស្នាមដុះផ្សិតនោះរលុបបាត់ គេត្រូវយកវត្ថុនោះទៅបោកម្ដងទៀត ទើបវត្ថុនោះទៅជាបរិសុទ្ធ។